គោលដៅរបស់យើងខ្ញុំ

គោលដៅរបស់យើងខ្ញុំគឺដើម្បីលើកកំពស់សុខុមាលភាពតាមរយៈការរៀនសូត្រ។  ការប្រឹក្សា​ ការបណ្តុះបណ្តាល​ និងការបង្វឹករបស់យើងខ្ញុំគឺមានគោលបំណងបង្កើតនូវការផ្លាស់ប្រែរយៈពេលយូរអង្វែងនៅក្នុងបុគ្គល​​ ក្រុម និងប្រព័ន្ធ។

គុណតម្លៃរបស់យើងខ្ញុំ

ស្វែងយល់ គឺជាវិធីសាស្រ្តរបស់យើងខ្ញុំក្នុងការរៀនសូត្រ វិធីសាស្រ្តនេះអនុញ្ញាតឱ្យយើងរកឃើញនូវឱកាសសម្រាប់ការរីកចម្រើនឆ្ពោះទៅរកសក្តានុពលពេញលេញរបស់យើង។

ក្លាហានយើងខ្ញុំប្តេជ្ញាក្នុងការធ្វើជាដៃគូជាមួយអ្នកក្នុងដំណើរនៃការរកឃើញមួយដែលពិតជាទាមទារឱ្យមានការបង្ហាញចេញនូវអារម្មណ៍ ដែលអាចធ្វើឱ្យមានអារម្មណ៍ថាប្រថុយប្រថាន និងមិនប្រាកដប្រជា។

ស្មោះត្រង់ យើងខ្ញុំជឿថាតាមរយៈការបង្ហាញខ្លួន និងការអនុញ្ញាតឱ្យលក្ខណៈរបស់ខ្លួនយើងត្រូវបានឃើញ នោះយើងអាចដោះលែងការរំពឹងទុក​ថាយើងគួរជានរណា ហើយជំនួសមកវិញនូវការអនុវត្តការទទួលយកភាពជាខ្លួនឯង។

នៅក្នុងពិភពលោកដែលកាន់តែមមាញឹក យើងខ្ញុំមានគោលបំណងលើកកម្ពស់ការសម្រាក តុល្យភាព និងការថែទាំខ្លួនឯង។ យើងខ្ញុំជឿជាក់ថាសហគមន៍ប្រកបដោយផ្លែផ្កានៃការរៀនសូត្រ និងការគាំទ្រនឹងកើតឡើងពីការផ្សាភ្ជាប់ពិតប្រាកដ ការសម្រាក និងតុល្យភាពនេះ។ តើអ្នកនឹងចូលរួមជាមួយយើងខ្ញុំក្នុងការស្វែងយល់ឬទេ?

ទំនាក់ទំនងមកកាន់យើងខ្ញុំ