ភស្តុតាង ការរៀនសូត្រ និងការអនុវត្តការផ្លាស់ប្តូរ ដើម្បីស្ថាប័ន និងកម្មវិធីកាន់តែល្អប្រសើរ
Wellbeing Consulting គឺជាក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដោយធ្វើការជាមួយអង្គការអភិវឌ្ឍន៍ទាំងក្នុងស្រុក និងអន្តរជាតិ។
ពួកយើងរួមបញ្ចូលការងារផ្នែកវាយតម្លៃនិងស្រាវជ្រាវ ការអភិវឌ្ឍស្ថាប័ន ការបណ្តុះបណ្តាលនិងការបង្វឹក ដើម្បីបង្កើតភស្តុតាងដែលមានអត្ថប្រយោជន៍ ពង្រឹងសមត្ថភាពបុគ្គលិកនិងស្ថាប័ន ព្រមទាំងប្រែក្លាយចំណេះដឹងដែលទទួលបានទៅជាការផ្លាស់ប្តូរជាក់ស្តែង។
សេវាកម្មរបស់ពួកយើង
ការប្រឹក្សាយោបល់
ពួកយើងផ្តល់សេវាកម្មប្រឹក្សាយោបល់ដែលត្រូវបានរៀបចំឡើងតាមតម្រូវការជាក់លាក់ លើផ្នែកការបង្កើតនិងការវាយតម្លៃគម្រោង ការអភិវឌ្ឍកម្មវិធីសិក្សា ការវាយតម្លៃស្ថាប័ន និងការរៀបចំផែនការយុទ្ធសាស្ត្រ ដោយផ្អែកលើបទពិសោធន៍រួមរយៈពេលជាង ៣០ ឆ្នាំ នៅក្នុងវិស័យអង្គការមិនរកប្រាក់ចំណេញ។
ការបណ្តុះបណ្តាល
ពួកយើងផ្តល់ជូននូវការបណ្តុះបណ្តាលបែបអនុវត្តជាក់ស្តែងលើផ្នែកគ្រប់គ្រង ភាពជាអ្នកដឹកនាំ ជំនាញចិត្តសង្គម និងការអភិវឌ្ឍខ្លួនឯង ដោយផ្សារភ្ជាប់ការរៀនសូត្រទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថប្រកបដោយនិរន្តរភាព និងទទួលបានលទ្ធផលកាន់តែប្រសើរឡើង។
វគ្គបណ្តុះបណ្តាលរបស់ពួកយើងរួមមាន៖ ការផ្តល់ជូននូវធនធានតាមប្រព័ន្ធអនឡាញ និងវគ្គតាមដានលទ្ធផល ដើម្បីគាំទ្រដល់ការយកចំណេះដឹងទៅអនុវត្តជាក់ស្តែង។
ការបង្វឹក
ពួកយើងផ្តល់ការបង្វឹកលើភាពជាអ្នកដឹកនាំ អាជីពការងារ និងជីវិត ដើម្បីជួយបុគ្គលម្នាក់ៗឱ្យរួចផុតពីទម្លាប់ដែលមិនផ្តល់ផលប្រយោជន៍ ស្វែងរកសក្តានុពលផ្ទាល់ខ្លួន និងសម្រេចបាននូវការបំពេញបំណងផ្ទាល់ខ្លួនកាន់តែពេញលេញ ព្រមទាំងការរីកចម្រើនប្រកបដោយមានអត្ថន័យ ទាំងក្នុងអាជីពការងារ និងជីវិតផ្ទាល់ខ្លួន។
ជំនាញរបស់ពួកយើង
ជំនាញបច្ចេកទេស
ការវាយតម្លៃ ការស្រាវជ្រាវ និងការសិក្សា
-
បទពិសោធន៍លើការវាយតម្លៃ ការសិក្សាបន្ទាត់មូលដ្ឋាន ការស្រាវជ្រាវ និងការវាស់វែងតម្លៃផ្សេងៗ សរុបជាង 50 ដោយរួមបញ្ចូលគ្នានូវវិធីសាស្ត្រដ៏ម៉ត់ចត់ ជាមួយនឹងលទ្ធផលដែលងាយយល់ ការផ្តល់គំរូណែនាំដែលអាចអនុវត្តបានជាក់ស្តែង និងការរៀនសូត្រសម្រាប់ស្ថាប័ន។
យុទ្ធសាស្ត្រ ការរចនាបង្កើតគម្រោង និងការអភិវឌ្ឍស្ថាប័ន
-
ការងារជាង 25គម្រោង ដែលផ្តោតលើផ្នែកយុទ្ធសាស្ត្រ ការបង្កើតផែនការកម្មវិធី និងការអភិវឌ្ឍស្ថាប័ន ដោយប្រែក្លាយការផ្តល់ប្រឹក្សា និងភស្តុតាងនានា ទៅជាអាទិភាពច្បាស់លាស់ ក្របខ័ណ្ឌលទ្ធផល ផែនការអនុវត្ត និងផែនទីបង្ហាញផ្លូវជាក់ស្តែងសម្រាប់ការផ្លាស់ប្តូរ។
ការសម្របសម្រួល ភាពជាអ្នកដឹកនាំ និងការផ្លាស់ប្តូរស្ថាប័ន
-
ការសម្របសម្រួលបែបចូលរួមសម្រាប់ ក្រុមប្រឹក្សា ថ្នាក់ដឹកនាំ បុគ្គលិក និងដៃគូ ដោយជួយក្រុមចម្រុះនានាក្នុងការវិភាគបញ្ហាស្មុគស្មាញ ការសម្រេចចិត្ត ការពង្រឹងភាពជាម្ចាស់ និងការជំរុញការផ្លាស់ប្តូរដែលបានព្រមព្រៀងគ្នាឱ្យដំណើរការទៅមុខ។
ការបណ្តុះបណ្តាល ការពង្រឹងសមត្ថភាព និងការបង្វឹក
-
ការបណ្តុះបណ្តាល និងការបង្វឹកបែបអនុវត្តជាក់ស្តែងដោយមានការចូលរួមពីអ្នកសិក្សា លើប្រធានបទស្តីពីភាពជាអ្នកដឹកនាំ ការគ្រប់គ្រង ការទំនាក់ទំនង និងជំនាញផ្នែកចិត្តសង្គម ព្រមទាំងមានការតាមដានគាំទ្រ ដើម្បីជំរុញការឆ្លុះបញ្ចាំង ការអនុវត្តជាក់ស្តែង និងការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព។
ជំនាញឯកទេស
ការជួញដូរមនុស្ស ការធ្វើចំណាកស្រុក និងការការពារ
-
បទពិសោធន៍ដ៏យូរឆ្នាំលើការងារទាក់ទងនឹង ការជួញដូរមនុស្ស ការធ្វើចំណាកស្រុក ការការពារជនរងគ្រោះ និងការធ្វើសមាហរណកម្មឡើងវិញ រួមទាំងការដឹកនាំក្នុងវិស័យនេះ ការវាយតម្លៃ និងការស្រាវជ្រាវអនុវត្ត ដោយសហការជាមួយរដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍អន្តរជាតិ។
-
បទពិសោធន៍យ៉ាងទូលំទូលាយជាមួយកម្មវិធីនានាដែលផ្អែកលើសហគមន៍ ដោយផ្តោតលើកុមារ និងយុវជន រួមមានការវាយតម្លៃ ការបង្កើតកម្មវិធី ការចូលរួម ភាពជាម្ចាស់ការមូលដ្ឋាន ការពង្រឹងសមត្ថភាព និងនិរន្តរភាព។
ការអភិវឌ្ឍសហគមន៍ កុមារ និងយុវជន
-
សមភាពយេនឌ័រ បរិយាបន្នពិការភាព និងការការពារសុវត្ថិភាព ត្រូវបានបញ្ចូលទៅក្នុងសកម្មភាពស្រាវជ្រាវ និងការផ្តល់ប្រឹក្សារបស់យើង ដែលជួយឱ្យកម្មវិធីនានាអាចយល់ដឹងអំពីបទពិសោធន៍ផ្សេងៗគ្នា ឧបសគ្គ ហានិភ័យ និងឱកាសសម្រាប់ការចូលរួម។
សមភាពយេនឌ័រ និង បរិយាបន្នសង្គម
Management and Leadership Training
-
មានបទពិសោធន៍ក្នុងការវាយតម្លៃលើជីវភាពរស់នៅ ការងារ និងឱកាសទីផ្សារ ជាពិសេសសម្រាប់យុវជន និងក្រុមងាយរងគ្រោះ ព្រមទាំងអាចបំប្លែងលទ្ធផលដែលរកឃើញនោះ ទៅជាកម្មវិធីអន្តរាគមន៍ជាក់ស្តែងដែលផ្អែកលើតម្រូវការទីផ្សារ។
ជីវភាពរស់នៅ និងប្រព័ន្ធទីផ្សារ
អតិថិជនរបស់ពួកយើង
ស្ថាប័ននានាដែលយើងបានធ្វើការជាមួយនាពេលថ្មីៗនេះ